khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រើភាសាបារាំង
     
    ចែករំលែក ៖

    នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រើភាសាបារាំង(Réunion du Bureau de l’ Assemblée Parlementaire de la Francophone) នៅទីក្រុងកាន់ថឺ (Can Tho) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
    ក្នុងសុន្ទកថាបើក ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រគុណតម្លៃស្នូលរបស់សហគមន៍នៃប្រទេសនិយាយភាសាបារាំង (Francophone) ជាពិសេសរួមមាន សន្តិភាព ប្រជាធិបតេយ្យ ភាពចម្រុះនៃវប្បធម៌និងភាសា សាមគ្គីភាព និងការអភិវឌ្ឍ។ ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ APF ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ការកសាងនីតិរដ្ឋ សិទ្ធិមនុស្ស និងការពង្រីកការប្រើប្រាស់ភាសាបារាំង ក៏ដូចជាក្នុងការលើកកម្ពស់សំឡេង និងតួនាទីរបស់សមាជិកសភាក្នុងបញ្ហាអន្តរជាតិ និងតំបន់។
    សូមជម្រាបជូនថា របៀបវារៈនៃសន្និសីទនេះផ្តោតលើការពិភាក្សានយោបាយស្តីពី “តួនាទីរបស់សភាប្រើភាសាបារាំង ចំពោះការប្រឈមមុខនឹងការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក” ដោយគិតគូរពីស្ថានភាពនយោបាយដ៏ស្មុគស្មាញក្នុងរដ្ឋសមាជិកមួយចំនួន និងការអនុម័តផែនការសកម្មភាពសម្រាប់ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣-២០៣០ ព្រមទាំងបញ្ហាសំខាន់ៗផ្សេងទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥៕

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail